[៧២៦] ចក្ខាយតនៈ របស់សត្វណា នឹងមិនកើតឡើង សោតាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន ពួកសត្វនោះ កាលកើតឡើង ចក្ខាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែសោតាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ បណ្ដាពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន ពួកសត្វនោះ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង សោតាយតនៈ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងដែរឬ។ អើ។
[៧២៧] ចក្ខាយតនៈ របស់សត្វណា នឹងមិនកើតឡើង ឃានាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន ពួកសត្វនោះ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ