បណ្ដា​ពួក​សត្វ កាល​បរិនិព្វាន ក្នុង​កាមាវចរ​ភព និង​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​រូបាវចរ​ភព និង​ក្នុង​អរូបាវចរ​ភព ពួក​សត្វ​ណា ចូល​ទៅកាន់​អរូបភព​ហើយ នឹង​បរិនិព្វាន ពួក​សត្វ​នោះ កាល​ច្យុត ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង ឃានាយតនៈ នឹង​មិន​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត ឃានាយតនៈ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ចក្ខា​យតនៈ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ដែរ​ឬ។ ពួក​សត្វ​ណា ចូល​ទៅកាន់​កាមាវចរ​ភព​ហើយ នឹង​បរិនិព្វាន ពួក​សត្វ​នោះ កាល​ច្យុត ឃានាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង​ទេ បណ្ដា​ពួក​សត្វ កាល​បរិនិព្វាន ក្នុង​កាមាវចរ​ភព និង​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​រូបាវចរ​ភព និង​ក្នុង​អរូបាវចរ​ភព ពួក​សត្វ​ណា ចូល​ទៅកាន់​អរូបភព​ហើយ នឹង​បរិនិព្វាន ពួក​សត្វ​នោះ កាល​ច្យុត ឃានាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ផង ចក្ខា​យតនៈ នឹង​មិនកើត​ឡើង​ផង។
ថយ | ទំព័រទី ៣៩០ | បន្ទាប់