បណ្ដា​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចាប់បដិសន្ធិ ពួក​សត្វ​ណា ចូល​ទៅកាន់​អរូបភព​ហើយ នឹង​បរិនិព្វាន ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ​ទេ ពួក​សត្វ​កាល​បរិនិព្វាន ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង ធម្មាយតនៈ នឹង​មិន​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា។បេ។ អើ។
 [៧៣០] ឃានាយតនៈ របស់​សត្វ​ណា នឹង​មិនកើត​ឡើង រូបាយតនៈ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ​ទេ​ឬ។ បណ្ដា​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​បញ្ចវោការ​ភព ពួក​សត្វ​ណា ចូល​ទៅកាន់​រូបាវចរ​ភព និង​កាន់​អរូបាវចរ​ភព​ហើយ នឹង​បរិនិព្វាន ពួក​សត្វ​នោះ កាល​ចាប់បដិសន្ធិ ឃានាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ​ទេ បណ្ដា​ពួក​សត្វ កាល​បរិនិព្វាន ក្នុង​បញ្ចវោការ​ភព និង​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​អរូបភព ពួក​សត្វ​ណា ចូល​ទៅកាន់​អរូបភព​ហើយ នឹង​បរិនិព្វាន ពួក​សត្វ​នោះ កាល​ច្យុត ឃានាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង រូបាយតនៈ នឹង​មិន​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត រូបាយតនៈ របស់​សត្វ​ណា។បេ។ អើ។
ថយ | ទំព័រទី ៣៩២ | បន្ទាប់