[៧៣៣] មនាយតនៈ របស់សត្វណា នឹងមិនកើតឡើង ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ពួកសត្វ កាលបរិនិព្វាន មនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ធម្មាយតនៈ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ មនាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ អើ។
[៧៣៤] ចក្ខាយតនៈ នឹងមិនកើតឡើង ក្នុងទីណា។បេ។
[៧៣៥] ចក្ខាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា សោតាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ចក្ខាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែសោតាយតនៈ របស់សត្វទាំងនោះ មិនមែននឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង សោតាយតនៈ នឹងមិនរលត់ទៅ ក្នុងទីនោះ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា ក្នុងទីណា។បេ។ អើ។