មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វដែលបរិនិព្វានក្នុងសុទ្ធាវាស និងពួកសត្វដែលច្យុតចាកអសញ្ញសត្វ រូបក្ខន្ធរបស់សត្វទាំងនោះ មិនកើតឡើងផង វេទនាខន្ធមិនកើតឡើងហើយផង ក្នុងទីនោះទេ។ មួយយ៉ាងទៀត វេទនាខន្ធរបស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ មិនកើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងពួកសត្វកាលចូលទៅកាន់អសញ្ញសត្វ វេទនាខន្ធរបស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯរូបក្ខន្ធរបស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងក្នុងទីនោះទេ ពួកសត្វដែលបរិនិព្វានក្នុងសុទ្ធាវាស និងពួកសត្វដែលច្យុតចាកអសញ្ញសត្វ វេទនាខន្ធរបស់សត្វទាំងនោះ មិនកើតឡើងហើយផង រូបក្ខន្ធមិនកើតឡើងផង ក្នុងទីនោះទេ។
[១៤៦] វេទនាខន្ធ របស់សត្វណា មិនកើតឡើងក្នុងទីណា សញ្ញាខន្ធ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលច្យុតចាកចតុវោការភព និងបញ្ចវោការភព វេទនាខន្ធ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ ឯសញ្ញាខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វដែលបរិនិព្វានក្នុងសុទ្ធាវាស និងពួកអសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ មិនកើតឡើងផង សញ្ញាខន្ធមិនកើតឡើងហើយផង ក្នុងទីនោះ។