ក្នុង​ទីណា រូបក្ខន្ធ កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ វេទនាខន្ធ រលត់​ទៅ​ក្នុង​អរូបភព​នោះ ឯរូបក្ខន្ធ មិនកើត​ឡើង​ក្នុង​ទីនោះ​ទេ វេទនាខន្ធ រលត់​ទៅ​ផង រូបក្ខន្ធ​ក៏​កើតឡើង​ផង ក្នុង​បញ្ចវោការ​ភព​នោះ។
 [២២៣] វេទនាខន្ធ កើតឡើង​ក្នុង​ទីណា សញ្ញាខន្ធ រលត់​ទៅ​ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត សញ្ញាខន្ធ រលត់​ទៅ​ក្នុង​ទីណា វេទនាខន្ធ កើតឡើង​ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
 [២២៤] រូបក្ខន្ធ​របស់​សត្វ​ណា កើតឡើង​ក្នុង​ទីណា វេទនាខន្ធ របស់​សត្វ​នោះ រលត់​ទៅ​ក្នុង​ទីនោះ​ដែរ​ឬ។ មិន​រលត់​ទេ។ មួយ​យ៉ាង​ទៀត វេទនាខន្ធ​របស់​សត្វ​ណា រលត់​ទៅ​ក្នុង​ទីណា រូបក្ខន្ធ​របស់​សត្វ​នោះ កើតឡើង​ក្នុង​ទីនោះ​ដែរ​ឬ។ មិនកើត​ឡើង​ទេ។
 [២២៥] វេទនាខន្ធ របស់​សត្វ​ណា កើតឡើង​ក្នុង​ទីណា សញ្ញាខន្ធ​របស់​សត្វ​នោះ រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ មិន​រលត់​ទេ។ មួយ​យ៉ាង​ទៀត សញ្ញាខន្ធ របស់​សត្វ​ណា រលត់​ទៅ​ក្នុង​ទីណា វេទនាខន្ធ​របស់​សត្វ​នោះ កើតឡើង​ក្នុង​ទីនោះ​ដែរ​ឬ។ មិនកើត​ឡើង​ទេ។
 [២២៦] រូបក្ខន្ធ​របស់​សត្វ​ណា មិនកើត​ឡើង វេទនាខន្ធ​របស់​សត្វ​នោះ មិន​រលត់​ទៅ​ដែរ​ឬ។ ពួក​សត្វ​កាល​ច្យុត​ចាក​ចតុ​វោការ​ភព និង​បញ្ចវោការ​ភព រូបក្ខន្ធ​របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ឯវេទនាខន្ធ​របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ​ទេ ពួក​សត្វ​កាល​ចូល​ទៅកាន់​អរូបភព ច្យុត​ចាក​អសញ្ញ​សត្វ រូបក្ខន្ធ​របស់​សត្វ​ទាំងនោះ មិនកើត​ឡើង
ថយ | ទំព័រទី ១០១ | បន្ទាប់