[២៨១] មិនមែន​ចក្ខុ មិន​ហៅ​ថា​ចក្ខា​យតនៈ មិន​មែន​ចក្ខា​យតនៈ មិន​ហៅថា​ចក្ខុ។ មិនមែន​សោតៈ មិន​ហៅថា​សោតាយតនៈ មិនមែន​សោតាយតនៈ មិន​ហៅថា​សោតៈ។ មិនមែន​ឃានៈ មិន​ហៅថា ឃានាយតនៈ មិនមែន​ឃានាយតនៈ មិន​ហៅថា ឃានៈ។ មិនមែន​ជិវ្ហា មិន​ហៅថា ជិវ្ហាយតនៈ មិនមែន​ជិវ្ហាយតនៈ មិន​ហៅថា ជិវ្ហា។ មិនមែន​កាយ មិន​ហៅថា កាយាយតនៈ មិនមែន​កាយាយតនៈ មិន​ហៅថា កាយ។ មិនមែន​រូប មិន​ហៅថា រូបាយតនៈ មិនមែន​រូបាយតនៈ មិន​ហៅថា រូប។ មិន​មែន​សទ្ទៈ មិន​ហៅថា សទ្ទាយតនៈ មិនមែន​សទ្ទាយតនៈ មិន​ហៅថា សទ្ទៈ។ មិន​មែន​គន្ធៈ មិន​ហៅថា គន្ធាយតនៈ មិនមែន​គន្ធាយតនៈ មិន​ហៅថា គន្ធៈ។ មិន​មែ​នរ​សៈ មិន​ហៅថា រសាយតនៈ មិនមែន​រសាយតនៈ មិន​ហៅថា រសៈ។ មិនមែន​ផោដ្ឋព្វៈ មិន​ហៅ​ថា​ផោដ្ឋព្វា​យតនៈ មិន​មែន​ផោដ្ឋព្វា​យតនៈ មិន​ហៅថា ផោដ្ឋព្វៈ។ មិន​មែន​មនៈ មិន​ហៅថា មនាយតនៈ មិនមែន​មនាយតនៈ មិន​ហៅថា មនៈ។ មិនមែន​ធម្មៈ មិន​ហៅថា ធម្មាយតនៈ មិនមែន​ធម្មាយតនៈ មិន​ហៅថា ធម្មៈ។
 [២៨២] ចក្ខុ ហៅ​ថា​ចក្ខា​យតនៈ អាយតនៈ​ទាំងឡាយ ហៅថា សោតាយតនៈ។ ចក្ខុ ហៅថា ចក្ខា​យតនៈ អាយតនៈ​ទាំងឡាយ
ថយ | ទំព័រទី ១២៦ | បន្ទាប់