ហៅថា អាយតនៈ អាយតនៈ​ទាំងឡាយ ហៅថា មនៈ។ ធម្មៈ ហៅថា អាយតនៈ អាយតនៈ​ទាំងឡាយ ហៅថា ធម្មៈ។
 [២៨៥] មិនមែន​ចក្ខុ មិន​ហៅថា អាយតនៈ មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា ចក្ខុ។ មិនមែន​សោតៈ មិន​ហៅថា​អាយតនៈ មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា សោតៈ។ មិនមែន​ឃានៈ មិន​ហៅថា អាយតនៈ មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា ឃានៈ។ មិនមែន​ជិវ្ហា មិន​ហៅថា អាយតនៈ មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា ជិវ្ហា។ មិនមែន​កាយ មិន​ហៅថា អាយតនៈ មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា កាយ។ មិនមែន​រូប មិន​ហៅថា អាយតនៈ មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា រូប។ មិន​មែន​សទ្ទៈ មិន​ហៅថា អាយតនៈ មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា សទ្ទៈ។ មិន​មែន​គន្ធៈ មិន​ហៅថា អាយតនៈ មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា គន្ធៈ។ មិន​មែ​នរ​សៈ មិន​ហៅថា អាយតនៈ មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា រសៈ។ មិនមែន​ផោដ្ឋព្វៈ មិន​ហៅថា អាយតនៈ មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា ផោដ្ឋព្វៈ។ មិន​មែន​មនៈ មិន​ហៅថា អាយតនៈ មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា មនៈ។ មិនមែន​ធម្មៈ មិន​ហៅថា អាយតនៈ មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា មនៈ។
ថយ | ទំព័រទី ១២៩ | បន្ទាប់