កាយ​ដ៏​សេស វៀរលែងតែ​កាយាយតនៈ​ចេញ ហៅថា កាយ មិន​ហៅថា កាយាយតនៈ​ទេ កាយាយតនៈ ហៅថា​កាយ​ផង ហៅថា កាយាយតនៈ​ផង។ កាយាយតនៈ ហៅថា កាយ​ដែរ​ឬ។ អើ។ រូប ហៅថា រូបាយតនៈ​ដែរ​ឬ។ រូប​ដ៏​សេស វៀរលែងតែ​រូបាយតនៈ​ចេញ ហៅថា រូប មិន​ហៅថា រូបាយតនៈ​ទេ រូបាយតនៈ ហៅថា រូប​ផង ហៅថា រូបាយតនៈ​ផង។ រូបាយតនៈ ហៅថា រូប​ដែរ​ឬ។ អើ។ សទ្ទៈ ហៅថា សទ្ទាយតនៈ​ដែរ​ឬ។ អើ។ សទ្ទាយតនៈ ហៅថា សទ្ទៈ ដែរ​ឬ។ អើ។ គន្ធៈ ហៅថា គន្ធាយតនៈ​ដែរ​ឬ។ សីល​គន្ធៈ សមា​ធិ​គន្ធៈ បញ្ញា​គន្ធៈ ហៅថា គន្ធៈ មិន​ហៅថា គន្ធាយតនៈ​ទេ គន្ធាយតនៈ ហៅថា គន្ធៈ​ផង ហៅថា គន្ធាយតនៈ​ផង។ គន្ធាយតនៈ ហៅថា គន្ធៈ​ដែរ​ឬ។ អើ។ រសៈ ហៅថា រសាយតនៈ​ដែរ​ឬ។ អត្ថរស ធម្មរស វិមុត្តិ​រស ហៅថា រសៈ មិន​ហៅថា រសាយតនៈ​ទេ រសាយតនៈ ហៅថា រសៈ​ផង ហៅថា​រសាយតនៈ​ផង។ រសាយតនៈ ហៅថា រសៈ​ដែរ​ឬ។ អើ។ ផោដ្ឋព្វៈ ហៅថា ផោដ្ឋព្វា​យតនៈ​ដែរ​ឬ។ អើ។ ផោដ្ឋព្វា​យតនៈ ហៅថា ផោដ្ឋព្វៈ​ដែរ​ឬ។ អើ។ មនៈ ហៅថា មនាយតនៈ​ដែរ​ឬ។ អើ។ មនាយតនៈ ហៅថា មនៈ​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ១៣២ | បន្ទាប់