អើ។ អាយតនៈ​ទាំងឡាយ ហៅថា ធម្មាយតនៈ​ដែរ​ឬ។ ធម្មាយតនៈ ហៅថា អាយតនៈ​ផង ហៅថា ធម្មាយតនៈ​ផង អាយតនៈ​ទាំងឡាយ​ដ៏​សេស ហៅថា អាយតនៈ​ទាំងឡាយ មិន​ហៅថា ធម្មាយតនៈ​ទេ។
 [២៩៣] មិនមែន​ចក្ខុ មិន​ហៅថា អាយតនៈ​ទេ​ឬ។ អាយតនៈ​ទាំងឡាយ​ដ៏​សេស វៀរលែងតែ​ចក្ខុ​ចេញ មិន​ហៅថា ចក្ខុ​ទេ ហៅថា អាយតនៈ​ទាំងឡាយ អាយតនៈ​ទាំងឡាយ​ដ៏​សេស វៀរលែងតែ​ចក្ខុ និង​អាយតនៈ​ចេញ មិន​ហៅថា ចក្ខុ​ផង មិន​ហៅថា អាយតនៈ​ទាំងឡាយ​ផង។ មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា ចក្ខា​យតនៈ​ទេ​ឬ។ អើ។ មិនមែន​សោតៈ មិន​ហៅថា អាយតនៈ​ទេ​ឬ។ វៀរលែងតែ​សោតៈ។បេ។ វៀរលែងតែ​ឃានៈ វៀរលែងតែ​ជិវ្ហា​ចេញ។បេ។ មិន​ហៅថា អាយតនៈ​ទាំងឡាយ​ទេ។ មិនមែន​កាយ មិន​ហៅថា អាយតនៈ​ទេ​ឬ។ អើ។ មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា កាយាយតនៈ​ទេ​ឬ។ អើ។ មិនមែន​រូប មិន​ហៅថា អាយតនៈ​ទេ​ឬ។ វៀរលែងតែ​រូប។បេ។ វៀរលែង​តែ​សទ្ទៈ វៀរលែង​តែ​គន្ធៈ វៀរលែង​តែរ​សៈ វៀរលែងតែ​ផោដ្ឋព្វៈ​ចេញ។បេ។ មិន​ហៅថា អាយតនៈ​ទាំងឡាយ​ទេ។ មិន​មែន​មនៈ មិន​ហៅថា អាយតនៈ​ទេ​ឬ។ អាយតនៈ​ទាំងឡាយ​ដ៏​សេស វៀរលែង​តែម​នៈ​ចេញ មិន​ហៅ​ថាម​នៈ​ទេ ហៅថា អាយតនៈ​ទាំងឡាយ អាយតនៈ​ទាំងឡាយ​ដ៏​សេស វៀរលែង​តែម​នៈ និង​អាយតនៈ​ចេញ
ថយ | ទំព័រទី ១៣៨ | បន្ទាប់