មាន​គ្នា​និង​គ្នា​ជា​មូល​ផង ឯ​ពួក​ធម៌​ដ៏​សេស ដែល​កើតជា​មួយ​នឹង​អកុសលមូល មាន​មូល​តែមួយ ដោយ​អកុសលមូល តែ​មិនមែន​មាន​គ្នា​និង​គ្នា​ជា​មូល​ឡើយ។ មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​គ្នា​និង​គ្នា​ជា​មូល ដោយ​អកុសលមូល ពួក​ធម៌​ទាំងអស់​នោះ ជាអកុសល​ឬ។ អើ។
 [១១] ពួក​ធម៌​ណាមួយ ជាអកុសល ពួក​ធម៌​ទាំងអស់​នោះ មាន​អកុសលមូល​ជា​មូល​ឬ។ ពួក​អកុសលមូល​ជា​មូល មានត្រឹមតែ ៣ ឯ​ពួក​ធម៌​ជាអកុសល​ដ៏​សេស មិនមែន​ឈ្មោះថា​មាន​អកុសលមូល​ជា​មូល​ឡើយ។ មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​អកុសលមូល​ជា​មូល ពួក​ធម៌​ទាំងអស់​នោះ ជាអកុសល​ឬ។ អើ។ ពួក​ធម៌​ណាមួយ ជាអកុសល ពួក​ធម៌​ទាំងអស់​នោះ មាន​មូល​តែមួយ​ជា​មូល ដោយ​អកុសលមូល​ឬ។ អកុសល ជា​អហេតុកៈ មិនមែន​មាន​មូល​តែមួយ​ជា​មូល ដោយ​អកុសលមូល​ឡើយ ឯអកុសល ជាស​ហេតុ​កៈ ទើប​មាន​មូល​តែមួយ​ជា​មូល ដោយ​អកុសលមូល។ មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​មូល​តែមួយ​ជា​មូល ដោយ​អកុសលមូល ពួក​ធម៌​ទាំងអស់​នោះ ជាអកុសល​ឬ។ រូប មាន​អកុសល​ជាស​មុ​ដ្ឋាន មាន​មូល​តែមួយ​ជា​មូល ដោយ​អកុសលមូល តែ​មិនមែន​ជាអកុសល​ឡើយ ឯអកុសល មាន​មូល​តែមួយ​ជា​មូល ដោយ​អកុសលមូល​ផង ជាអកុសល​ផង។
ថយ | ទំព័រទី ១៥ | បន្ទាប់