មនាយតនៈ របស់​អសញ្ញ​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ មនាយតនៈ របស់​ពួក​សុទ្ធាវាស​សត្វ​នោះ មិនកើត​ឡើង​ហើយ​ផង ធម្មាយតនៈ នឹង​មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា មនាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ​ឬ។ ធម្មាយតនៈ របស់​សត្វ​ទាំងនោះ ដែល​កើត​ក្នុង​បច្ឆិមភព នឹង​មិនកើត​ឡើង ក្នុង​ទីនោះ តែម​នាយ​តនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ធម្មាយតនៈ របស់​ពួក​សុទ្ធាវាស​សត្វ​នោះ នឹង​មិនកើត​ឡើង​ផង មនាយតនៈ មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ។

ចប់ ឧប្បាទ​វារៈ។


 [៥២១] ចក្ខា​យតនៈ របស់​សត្វ​ណា រលត់​ទៅ សោតាយតនៈ របស់​សត្វ​នោះ រលត់​ទៅ​ដែរ​ឬ។ ពួក​សត្វ​ដែល​ប្រកបដោយ​ចក្ខុ មិន​មាន​សោតៈ កាល​ច្យុត ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ តែ​សោតាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ចក្ខុ ប្រកបដោយ​សោតៈ កាល​ច្យុត ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ​ផង សោតាយតនៈ រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត សោតាយតនៈ របស់​សត្វ​ណា
ថយ | ទំព័រទី ២៦៩ | បន្ទាប់