[៤៧] វេទនា ហៅថា​វេទនាខន្ធ​ឬ។ អើ។ ខន្ធ​ទាំងឡាយ ហៅថា​សញ្ញាខន្ធ​ឬ។ សញ្ញាខន្ធ ហៅថា​ខន្ធ​ផង ហៅថា​សញ្ញាខន្ធ​ផង ឯខន្ធ​ទាំងឡាយ​ដ៏​សេស គ្រាន់តែ​ជា​ពួក​ខន្ធ មិនមែន​ហៅថា​សញ្ញាខន្ធ​ទេ។
 [៤៨] វេទនា ហៅថា​វេទនាខន្ធ​ឬ។ អើ។ ខន្ធ​ទាំងឡាយ ហៅថា​សង្ខារក្ខន្ធ​ឬ។ សង្ខារក្ខន្ធ ហៅថា​ខន្ធ​ផង ហៅថា​សង្ខារក្ខន្ធ​ផង ឯខន្ធ​ទាំងឡាយ​ដ៏​សេស គ្រាន់តែ​ជា​ពួក​ខន្ធ មិនមែន​ហៅថា​សង្ខារក្ខន្ធ​ទេ។
 [៤៩] វេទនា ហៅថា​វេទនាខន្ធ​ឬ។ អើ។ ខន្ធ​ទាំងឡាយ ហៅថា​វិញ្ញាណក្ខន្ធ​ឬ។ វិញ្ញាណក្ខន្ធ ហៅថា​ខន្ធ​ផង ហៅថា​វិញ្ញាណក្ខន្ធ​ផង ឯខន្ធ​ទាំងឡាយ​ដ៏​សេស គ្រាន់តែ​ជា​ពួក​ខន្ធ មិនមែន​ហៅថា​វិញ្ញាណក្ខន្ធ​ទេ។
 [៥០] សញ្ញា ហៅថា​សញ្ញាខន្ធ​ឬ។ ទិដ្ឋិ​សញ្ញា ហៅថា​សញ្ញា តែ​មិនមែន​ហៅថា​សញ្ញាខន្ធ​ទេ ឯសញ្ញាខន្ធ ហៅថា​សញ្ញា​ផង ហៅថា​សញ្ញាខន្ធ​ផង។ ខន្ធ​ទាំងឡាយ ហៅថា​រូបក្ខន្ធ​ឬ។ រូបក្ខន្ធ ហៅថា​ខន្ធ​ផង ហៅថា​រូបក្ខន្ធ​ផង ឯខន្ធ​ទាំងឡាយ​ដ៏​សេស គ្រាន់តែ​ជា​ពួក​ខន្ធ មិនមែន​ហៅថា​រូបក្ខន្ធ​ទេ។
ថយ | ទំព័រទី ៣៧ | បន្ទាប់