ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់អសញ្ញសត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងកើតឡើង ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលនៅក្នុងចតុវោការភព និងបញ្ចវោការភព ទុក្ខសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង សមុទយសច្ច នឹងរលត់ទៅផង ក្នុងទីនោះ។ ពាក្យថា របស់សត្វណាក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី ប្រហែលៗគ្នា។
[២០៣] ទុក្ខសច្ច របស់សត្វណា នឹងកើតឡើង សមុទយសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ នឹងមិនកើតឡើងឬ។ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងមិនរលត់ទៅ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត សមុទយសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ទុក្ខសច្ច នឹងមិនកើតឡើងផង។