នឹង​មិន​លះបង់​នូវ​សមុទយសច្ច សត្វ​នោះ ឈ្មោះថា មិនកំណត់​ដឹង​ហើយ​នូវ​ទុក្ខសច្ច​ឬ។ ព្រះអរហន្ត នឹង​មិន​លះបង់​នូវ​សមុទយសច្ច តែ​មិនមែន​ជា​មិនកំណត់​ដឹង​ហើយ​នូវ​ទុក្ខសច្ច​ទេ ពួក​បុគ្គល​ប្រកបដោយ​មគ្គ​ដ៏​ប្រសើរ និង​ពួក​បុថុជ្ជន​ណា នឹង​មិនបាន​នូវ​មគ្គ ពួក​បុគ្គល​ប្រកបដោយ​មគ្គ​ដ៏​ប្រសើរ និង​ពួក​បុថុជ្ជន​នោះ នឹង​មិន​លះបង់​នូវ​សមុទយសច្ច​ផង មិនកំណត់​ដឹង​ហើយ​នូវ​ទុក្ខសច្ច​ផង។

ចប់ បរិញ្ញា​វារៈ។
ចប់ សច្ច​យម​កៈ។


សង្ខារ​យម​កៈ
បណ្ណ​ត្តិ​វារៈ


 [២៣០] សង្ខារ ៣ យ៉ាង គឺ​កាយសង្ខារ ១ វចីសង្ខារ ១ ចិត្តសង្ខារ ១។ ពួក​អស្សាស​បស្សាសៈ ឈ្មោះថា កាយសង្ខារ ពួក​វិតក្ក​វិចារៈ ឈ្មោះថា វចីសង្ខារ សញ្ញា និង​វេទនា ឈ្មោះថា ចិត្តសង្ខារ ពួក​ធម៌​ទាំងអស់ ដែល​សម្បយុត្ត​ដោយចិត្ត វៀរលែងតែ​ពួក​វិតក្កៈ និង​វិចារៈ​ចេញ ឈ្មោះថា ចិត្តសង្ខារ​ដែរ។

ឧទ្ទេស​វារៈ


 [២៣១] កាយ ហៅថា កាយសង្ខារ កាយសង្ខារ ហៅថា​កាយ។ វចី ហៅថា វចីសង្ខារ វចីសង្ខារ ហៅថា វចី។ ចិត្ត ហៅថា ចិត្តសង្ខារ ចិត្តសង្ខារ ហៅថា ចិត្ត។
ថយ | ទំព័រទី ១៤៥ | បន្ទាប់