[២៣៨] មិនមែន​កាយ មិន​ហៅថា កាយសង្ខារ​ឬ។ កាយសង្ខារ មិន​ហៅថា កាយ​ទេ ហៅថា កាយសង្ខារ ឯ​ពួក​ធម៌​ដ៏​សេស វៀរលែងតែ​កាយ និង​កាយសង្ខារ​ចេញ មិន​ហៅថា កាយ​ផង មិន​ហៅថា កាយសង្ខារ​ផង។ មិនមែន​កាយសង្ខារ មិន​ហៅថា កាយ​ឬ។ កាយ មិន​ហៅថា កាយសង្ខារ​ទេ ហៅថា កាយ ឯ​ពួក​ធម៌​ដ៏​សេស វៀរលែងតែ​កាយ និង​កាយសង្ខារ​ចេញ មិន​ហៅថា កាយ​ផង មិន​ហៅថា កាយសង្ខារ​ផង។ មិនមែន​កាយសង្ខារ មិន​ហៅថា កាយ​ឬ។ កាយ មិន​ហៅថា កាយសង្ខារ​ទេ ហៅថា កាយ ឯ​ពួក​ធម៌​ដ៏​សេស វៀរលែងតែ​កាយ និង​កាយសង្ខារ​ចេញ មិន​ហៅថា កាយ​ផង មិន​ហៅថា កាយសង្ខារ​ផង។ មិនមែន​វចី មិន​ហៅថា វចីសង្ខារ​ឬ។ វចីសង្ខារ មិន​ហៅថា វចី​ទេ ហៅថា វចីសង្ខារ ឯ​ពួក​ធម៌​ដ៏​សេស វៀរលែងតែ​វចី និង​វចីសង្ខារ​ចេញ មិន​ហៅថា វចី​ផង មិន​ហៅថា វចីសង្ខារ​ផង។ មិនមែន​វចីសង្ខារ មិន​ហៅថា វចី​ឬ។ វចី មិន​ហៅថា វចីសង្ខារ​ទេ ហៅថា វចី ឯ​ពួក​ធម៌​ដ៏​សេស វៀរលែងតែ​វចី និង​វចីសង្ខារ​ចេញ មិន​ហៅថា វចី​ផង មិន​ហៅថា វចីសង្ខារ​ផង។ មិនមែន​ចិត្ត មិន​ហៅថា ចិត្តសង្ខារ​ឬ។ ចិត្តសង្ខារ មិន​ហៅថា ចិត្ត​ទេ ហៅថា ចិត្តសង្ខារ ឯ​ពួក​ធម៌​ដ៏​សេស វៀរលែងតែ​ចិត្ត និង​ចិត្តសង្ខារ​ចេញ មិន​ហៅថា ចិត្ត​ផង មិន​ហៅថា ចិត្តសង្ខារ​ផង។ មិនមែន​ចិត្តសង្ខារ មិន​ហៅថា ចិត្ត​ឬ។
ថយ | ទំព័រទី ១៤៨ | បន្ទាប់