ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើង តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចិត្តសង្ខារ របស់ពួកសត្វក្រៅនេះ នឹងកើតឡើងផង កាយសង្ខារ នឹងកើតឡើងផង។
[២៦៩] វចីសង្ខារ របស់សត្វណា នឹងកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងកើតឡើង វចីសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ ចិត្តជាទីបំផុត(១) ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើង តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចិត្តសង្ខារ របស់ពួកសត្វក្រៅនេះ នឹងកើតឡើងផង វចីសង្ខារ កើតឡើងផង។
[២៧០] កាយសង្ខារ នឹងកើតឡើង ក្នុងទីណា។បេ។
[២៧១] កាយសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកសត្វដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន កាយសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ

(១) បានដល់ចុតិចិត្ត របស់រូបាវចរសត្វ ដែលប្រកបដោយទុតិយជ្ឈាន និងចុតិចិត្ត របស់អរូបាវចរសត្វ ដែលប្រកបដោយចតុត្ថជ្ឈាន។ អដ្ឋកថា។