របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ទេ វចីសង្ខារ របស់​សត្វ​ជា​កាមាវច​រៈ​ទាំងនោះ ដែល​ចូលកាន់​បឋមជ្ឈាន រលត់​ទៅ​ផង កាយសង្ខារ រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ពួក​អស្សាសៈ និង​បស្សាសៈ។
 [៣២៤] កាយសង្ខារ របស់​សត្វ​ណា រលត់​ទៅ ចិត្តសង្ខារ របស់​សត្វ​នោះ រលត់​ទៅ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា រលត់​ទៅ កាយសង្ខារ របស់​សត្វ​នោះ រលត់​ទៅ​ឬ។ ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ រលត់​ទៅ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ តែ​កាយសង្ខារ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ទេ ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ រលត់​ទៅ​ផង កាយសង្ខារ រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ពួក​អស្សាសៈ និង​បស្សាសៈ។
 [៣២៥] វចីសង្ខារ របស់​សត្វ​ណា រលត់​ទៅ ចិត្តសង្ខារ របស់​សត្វ​នោះ រលត់​ទៅ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា រលត់​ទៅ វចីសង្ខារ របស់​សត្វ​នោះ រលត់​ទៅ​ឬ។ ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ រលត់​ទៅ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​វិតក្កៈ និង​វិចារៈ តែ​វចីសង្ខារ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ទេ ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ រលត់​ទៅ​ផង វចីសង្ខារ រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ពួក​វិតក្កៈ និង​វិចារៈ។
ថយ | ទំព័រទី ១៩៨ | បន្ទាប់