មិនមែន​មគ្គៈ មិន​ហៅថា​សច្ចៈ មិនមែន​សច្ចៈ​ទាំងឡាយ មិន​ហៅថា​និរោធៈ។

ចប់ ឧទ្ទេស​វារៈ។


និទ្ទេសវារៈ


 [៣២] ទុក្ខៈ ហៅថា ទុក្ខសច្ច​ឬ។ អើ។ ទុក្ខសច្ច ហៅថា ទុក្ខៈ​ឬ។ ទុក្ខសច្ច​ដ៏​សេស វៀរលែង​ទុក្ខ​ប្រព្រឹត្តទៅ​ក្នុង​កាយ ទុក្ខ​ប្រព្រឹត្តទៅ​ក្នុងចិត្ត ហៅថា​ទុក្ខសច្ច មិន​ហៅថា​ទុក្ខៈ ឯទុក្ខ​ប្រព្រឹត្តទៅ​ក្នុង​កាយ ទុក្ខ​ប្រព្រឹត្តទៅ​ក្នុងចិត្ត ហៅថា​ទុក្ខៈ​ផង ហៅថា​ទុក្ខសច្ច​ផង។ សមុទយៈ ហៅថា​សមុទយសច្ច​ឬ។ សមុទយៈ​ដ៏​សេស វៀរលែង​សមុទយសច្ច ហៅថា​សមុទយៈ មិន​ហៅថា សមុទយសច្ច ឯស​មុ​ទយ​សច្ច ហៅថា​សមុទយៈ​ផង ហៅថា​សមុទយសច្ច​ផង។ សមុទយសច្ច ហៅថា​សមុទយៈ​ឬ។ អើ។ និរោធៈ ហៅថា និរោធ​សច្ច​ឬ។ និរោធៈ​ដ៏​សេស វៀរលែង​និរោធ​សច្ច ហៅថា​និរោធៈ មិន​ហៅថា​និរោធ​សច្ច ឯនិរោធ​សច្ច ហៅថា​និរោធៈ​ផង ហៅថា​និរោធ​សច្ច​ផង។ និរោធ​សច្ច ហៅថា​និរោធៈ​ឬ។ អើ។ មគ្គៈ ហៅថា មគ្គសច្ច​ឬ។ មគ្គ​ដ៏​សេស វៀរលែង​មគ្គសច្ច ហៅថា​មគ្គៈ មិន​ហៅថា​មគ្គសច្ច ឯមគ្គសច្ច ហៅថា​មគ្គ​ផង ហៅថា​មគ្គសច្ច​ផង។ មគ្គសច្ច ហៅថា​មគ្គៈ​ឬ។ អើ។
ថយ | ទំព័រទី ២០ | បន្ទាប់