[៣៣] មិនមែនទុក្ខៈ មិនហៅថាទុក្ខសច្ចៈឬ។ ទុក្ខសច្ចដ៏សេស វៀរលែងទុក្ខប្រព្រឹត្តទៅក្នុងកាយ ទុក្ខប្រព្រឹត្តទៅក្នុងចិត្ត មិនហៅថាទុក្ខៈ ហៅថាទុក្ខសច្ច ឯធម្មជាតដ៏សេស វៀរលែងទុក្ខៈ និងទុក្ខសច្ចចេញ មិនហៅថាទុក្ខៈផង មិនហៅថាទុក្ខសច្ចផង។ មិនមែនទុក្ខសច្ច មិនហៅថាទុក្ខៈឬ។ អើ។ មិនមែនសមុទយៈ មិនហៅថាសមុទយសច្ចឬ។ អើ។ មិនមែនសមុទយសច្ច មិនហៅថាសមុទយៈឬ។ សមុទយៈដ៏សេស វៀរលែងសមុទយសច្ច មិនហៅថាសមុទយសច្ច ហៅថាសមុទយៈ ឯសភាវៈដ៏សេស វៀរលែងសមុទយៈ និងសមុទយសច្ចចេញ មិនហៅថាសមុទយៈផង មិនហៅថា សមុទយសច្ចផង។ មិនមែននិរោធៈ មិនហៅថានិរោធសច្ចឬ។ អើ។ មិនមែននិរោធសច្ច មិនហៅថានិរោធៈឬ។ និរោធៈដ៏សេស វៀរលែងនិរោធសច្ច មិនហៅថានិរោធសច្ច ហៅថានិរោធៈ ឯសភាវៈដ៏សេស វៀរលែងនិរោធៈ និងនិរោធសច្ចចេញ មិនហៅថានិរោធៈផង មិនហៅថានិរោធសច្ចផង។ មិនមែនមគ្គៈ មិនហៅថាមគ្គសច្ចឬ។ អើ។ មិនមែនមគ្គសច្ច មិនហៅថាមគ្គៈឬ។ មគ្គៈដ៏សេស វៀរលែងមគ្គសច្ច មិនហៅថា មគ្គសច្ច ហៅថា មគ្គៈ ឯសភាវៈដ៏សេស វៀរលែងមគ្គៈ និងមគ្គសច្ចចេញ មិនហៅថា មគ្គៈផង មិនហៅថាមគ្គសច្ចផង។