[៣៥៧] វចីសង្ខារ របស់​សត្វ​ណា មិន​រលត់​ទៅ ចិត្តសង្ខារ របស់​សត្វ​នោះ មិន​រលត់​ហើយ​ឬ។ រលត់​ហើយ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា មិន​រលត់​ហើយ វចីសង្ខារ របស់​សត្វ​នោះ មិន​រលត់​ទៅ​ឬ។ មិន​មាន​ទេ។
 [៣៥៨] កាយសង្ខារ មិន​រលត់​ទៅ ក្នុង​ទីណា។បេ។
 [៣៥៩] កាយសង្ខារ របស់​សត្វ​ណា មិន​រលត់​ទៅ ក្នុង​ទីណា វចីសង្ខារ របស់​សត្វ​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ឬ។ កាយសង្ខារ របស់​ពួក​សត្វ ជា​កាមាវច​រៈ​ទាំងនោះ​ឯង ដែល​ចូលកាន់​បឋមជ្ឈាន ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ពួក​អស្សាសៈ និង​បស្សាសៈ និង​របស់​ពួក​សត្វ ជា​រូ​បាវ​ចរៈ និង​ជា​អរូ​បាវ​ចរៈ​ទាំងនោះ ក្នុង​ភង្គ​ក្ខ​ណៈ នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ មិន​រលត់​ទៅ ក្នុង​ទីនោះ តែ​វចីសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ កាយសង្ខារ របស់​សត្វ​ទាំងនោះ​ឯង ដែល​ចូលកាន់​ទុតិយជ្ឈាន និង​កាន់​តតិយជ្ឈាន ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ពួក​អស្សាសៈ និង​បស្សាសៈ និង​របស់​ពួក​សត្វ ដែល​ចូលកាន់​ចតុត្ថជ្ឈាន ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ និង​របស់​ពួក​សុទ្ធាវាស​សត្វ ក្នុងចិត្ត​ទី២ កំពុង​ប្រព្រឹត្តទៅ និង​របស់​អសញ្ញ​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ផង វចីសង្ខារ មិន​រលត់​ហើយ​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ២១៥ | បន្ទាប់