វចីសង្ខារ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ឬ។ ចិត្តជា​ទីបំផុត ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ របស់​ពួក​សត្វ ដែល​ប្រកបដោយ​ចិត្តជា​ទីបំផុត ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ នឹង​កើតឡើង ក្នុង​លំដាប់ នៃ​ចិត្ត​ណា ក្នុង​ភង្គ​ក្ខ​ណៈ នៃ​ចិត្តជា​ទីបំផុត ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ កាយសង្ខារ របស់​សត្វ​ទាំងនោះ រលត់​ហើយ តែ​វចីសង្ខារ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ទេ កាយសង្ខារ របស់​ពួក​សត្វ ក្រៅ​នេះ រលត់​ហើយ​ផង វចីសង្ខារ នឹង​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត វចីសង្ខារ របស់​សត្វ​ណា។បេ។ អើ។
 [៣៧៧] កាយសង្ខារ របស់​សត្វ​ណា រលត់​ហើយ ចិត្តសង្ខារ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ឬ។ កាយសង្ខារ របស់​សត្វ​ទាំងនោះ រលត់​ហើយ ក្នុង​ភង្គ​ក្ខ​ណៈ នៃ​ចិត្តជា​ទីបំផុត តែ​ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ទេ កាយសង្ខារ របស់​ពួក​សត្វ ក្រៅ​នេះ រលត់​ហើយ​ផង ចិត្តសង្ខារ នឹង​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា។បេ។ អើ។
 [៣៧៨] កាយសង្ខារ រលត់​ហើយ ក្នុង​ទីណា។បេ។
 [៣៧៩] កាយសង្ខារ របស់​សត្វ​ណា រលត់​ហើយ ក្នុង​ទីណា វចីសង្ខារ របស់​សត្វ​នោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ​ឬ។
ថយ | ទំព័រទី ២២៧ | បន្ទាប់