ហៅថា​មគ្គសច្ច​ឬ។ មគ្គសច្ច ហៅថា​សច្ចៈ​ផង ហៅថា​មគ្គសច្ច​ផង សច្ចៈ​ទាំងឡាយ​ដ៏​សេស ហៅថា​សច្ចៈ មិន​ហៅថា​មគ្គសច្ច​ទេ។ មគ្គៈ ហៅថា​មគ្គសច្ច​ឬ។ មគ្គៈ​ដ៏​សេស វៀរលែង​មគ្គសច្ច ហៅថា​មគ្គៈ មិន​ហៅថា មគ្គសច្ច​ទេ ឯមគ្គសច្ច ហៅថា​មគ្គៈ​ផង ហៅថា​មគ្គសច្ច​ផង។ សច្ចៈ​ទាំងឡាយ ហៅថា ទុក្ខសច្ច។បេ។ សច្ចៈ​ទាំងឡាយ ហៅថា​សមុទយសច្ច។បេ។ សច្ចៈ​ទាំងឡាយ ហៅថា និរោធ​សច្ច​ឬ។ និរោធ​សច្ច ហៅថា​សច្ចៈ​ផង ហៅថា និរោធ​សច្ច​ផង សច្ចៈ​ទាំងឡាយ​ដ៏​សេស ហៅថា​សច្ចៈ មិន​ហៅថា​និរោធ​សច្ច​ទេ។
 [៣៥] មិនមែន​ទុក្ខៈ មិន​ហៅថា​ទុក្ខ​សច្ចៈ​ឬ។ ទុក្ខសច្ច​ដ៏​សេស វៀរលែង​ទុក្ខ​ប្រព្រឹត្តទៅ​ក្នុង​កាយ ទុក្ខ​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ចេញ មិន​ហៅថា​ទុក្ខៈ ហៅថា​ទុក្ខសច្ច ធម្មជាត​ដ៏​សេស វៀរលែង​ទុក្ខៈ និង​ទុក្ខសច្ច​ចេញ មិន​ហៅថា​ទុក្ខៈ​ផង មិន​ហៅថា​ទុក្ខសច្ច​ផង។ មិនមែន​សច្ច​ទាំងឡាយ មិន​ហៅថា​សមុទយសច្ច​ឬ។ អើ។ មិនមែន​ទុក្ខៈ មិន​ហៅថា​ទុក្ខ​សច្ចៈ​ឬ។ ទុក្ខសច្ច​ដ៏​សេស វៀរលែង​ទុក្ខ​ប្រព្រឹត្តទៅ​ក្នុង​កាយ ទុក្ខ​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ចេញ មិន​ហៅថា​ទុក្ខៈ ហៅថា​ទុក្ខសច្ច ធម្មជាត​ដ៏​សេស វៀរលែង​ទុក្ខៈ និង​ទុក្ខសច្ច​ចេញ មិន​ហៅថា​ទុក្ខៈ​ផង មិន​ហៅថា​ទុក្ខសច្ច​ផង។ មិនមែន​សច្ច​ទាំងឡាយ មិន​ហៅថា​និរោធ​សច្ច​ឬ។បេ។ មិនមែន​សច្ច​ទាំងឡាយ មិន​ហៅថា​មគ្គសច្ច​ឬ។
ថយ | ទំព័រទី ២៣ | បន្ទាប់