ចិត្តសង្ខារ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ឬ។ ចិត្តជា​ទីបំផុត ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ នឹង​កើតឡើង ក្នុង​លំដាប់ នៃ​ចិត្ត​ណា ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ចិត្តជា​ទីបំផុត ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ វចីសង្ខារ របស់​សត្វ​ទាំងនោះ ដែល​ចូលកាន់​ទុតិយជ្ឈាន កាន់​តតិយជ្ឈាន និង​កាន់​ចតុត្ថជ្ឈាន នឹង​មិនកើត​ឡើង ក្នុង​ទីនោះ តែ​ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ វចីសង្ខារ របស់​អសញ្ញ​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង ចិត្តសង្ខារ នឹង​មិន​រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ នៃ​ចិត្តជា​ទីបំផុត ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា ក្នុង​ទីណា។បេ។ អើ។
 [៤១០] កាយសង្ខារ របស់​សត្វ​ណា កើតឡើង វចីសង្ខារ របស់​សត្វ​នោះ រលត់​ហើយ​ឬ។ អើ។ មួយ​យ៉ាង​ទៀត វចីសង្ខារ របស់​សត្វ​ណា រលត់​ហើយ កាយសង្ខារ របស់​សត្វ​នោះ កើតឡើង​ឬ។ វចីសង្ខារ របស់​សត្វ​ទាំងអស់ ដែល​ចូលកាន់​និរោធ និង​របស់​អសញ្ញ​សត្វ​ទាំងនោះ រលត់​ហើយ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ តែ​កាយសង្ខារ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ វចីសង្ខារ របស់​សត្វ​ទាំងនោះ រលត់​ហើយ​ផង កាយសង្ខារ កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ពួក​អស្សាសៈ និង​បស្សាសៈ។បេ។
ថយ | ទំព័រទី ២៤៥ | បន្ទាប់