អនុលោម​ក្តី បច្ច​និ​យៈ​ក្តី ជា​បច្ចុប្បន្ន​បុច្ឆា និង​ជា​អតីត​បុច្ឆា ដែល​ចែក​ហើយ ក្នុង​ឧប្បាទ​វារៈ​យ៉ាងណា ក៏​អនុលោម​ក្តី បច្ច​និ​យៈ​ក្តី ជា​បច្ចុប្បន្ន​បុច្ឆា និង​ជា​អតីត​បុច្ឆា ក្នុង​ឧប្បាទ​និរោធ​វារៈ បណ្ឌិត គប្បី​ចែក​យ៉ាងនោះ​ដែរ។
 [៤១១] កាយសង្ខារ របស់​សត្វ​ណា កើតឡើង វចីសង្ខារ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ឬ។ អើ។ មួយ​យ៉ាង​ទៀត វចីសង្ខារ របស់​សត្វ​ណា នឹង​រលត់​ទៅ កាយសង្ខារ របស់​សត្វ​នោះ កើតឡើង​ឬ។ ពួក​សត្វ​ទាំងអស់ ដែល​ចូលកាន់​និរោធ និង​ពួក​អសញ្ញ​សត្វ វចីសង្ខារ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ តែ​កាយសង្ខារ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ វចីសង្ខារ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ​ផង កាយសង្ខារ កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ពួក​អស្សាសៈ និង​បស្សាសៈ។
 [៤១២] កាយសង្ខារ របស់​សត្វ​ណា កើតឡើង ចិត្តសង្ខារ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា នឹង​រលត់​ទៅ កាយសង្ខារ របស់​សត្វ​នោះ កើតឡើង​ឬ។ ពួក​សត្វ​ទាំងអស់ ដែល​ចូលកាន់​និរោធ និង​ពួក​អសញ្ញ​សត្វ ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ
ថយ | ទំព័រទី ២៤៦ | បន្ទាប់