ចិត្តសង្ខារ របស់​សត្វ​ទាំងអស់​នោះ នឹង​រលត់​ទៅ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ ក្នុង​ទីនោះ តែ​កាយសង្ខារ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ​ផង កាយសង្ខារ កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ពួក​អស្សាសៈ និង​បស្សាសៈ ក្នុង​ទីនោះ។
 [៤១៧] វចីសង្ខារ របស់​សត្វ​ណា កើតឡើង​ក្នុង​ទីណា ចិត្តសង្ខារ របស់​សត្វ​នោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា នឹង​រលត់​ទៅ ក្នុង​ទីណា វចីសង្ខារ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ ចិត្តសង្ខារ របស់​សត្វ​ទាំងអស់​នោះ នឹង​រលត់​ទៅ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​វិតក្កៈ និង​វិចារៈ ក្នុង​ទីនោះ តែ​វចីសង្ខារ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ​ផង វចីសង្ខារ កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ពួក​វិតក្កៈ និង​វិចារៈ ក្នុង​ទីនោះ។
ថយ | ទំព័រទី ២៤៩ | បន្ទាប់