អើ។បេ។ មគ្គ ហៅថា​សច្ចៈ​ឬ។ អើ។ សច្ចៈ​ទាំងឡាយ ហៅថា​មគ្គសច្ច​ឬ។ មគ្គសច្ច ហៅថា​សច្ចៈ​ផង ហៅថា មគ្គសច្ច​ផង សច្ចៈ​ទាំងឡាយ​ដ៏​សេស ហៅថា​សច្ចៈ មិន​ហៅថា​មគ្គសច្ច​ទេ។
 [៣៧] មិនមែន​ទុក្ខ មិន​ហៅថា​សច្ចៈ​ឬ។ សច្ចៈ​ទាំងឡាយ​ដ៏​សេស វៀរលែង​ទុក្ខ មិន​ហៅថា​ទុក្ខ ហៅថា​សច្ចៈ ធម្មជាត​ដ៏​សេស វៀរលែង​ទុក្ខ និង​សច្ចៈ​ចេញ មិន​ហៅថា​ទុក្ខ​ផង មិន​ហៅថា​សច្ចៈ​ផង។ មិនមែន​សច្ចៈ​ទាំងឡាយ មិន​ហៅថា​ទុក្ខសច្ច​ឬ។ អើ។ មិនមែន​សមុទយៈ មិន​ហៅថា​សច្ចៈ​ឬ។ (សច្ចៈ​ដ៏​សេស) វៀរលែង​សមុទយៈ។បេ។ មិនមែន​និរោធ មិន​ហៅថា​សច្ចៈ​ឬ។ (សច្ចៈ​ដ៏​សេស) វៀរលែង​និរោធ។បេ។ មិនមែន​មគ្គ មិន​ហៅថា​សច្ចៈ​ឬ។ សច្ចៈ​ទាំងឡាយ​ដ៏​សេស វៀរលែង​មគ្គ មិន​ហៅថា​មគ្គ ហៅថា​សច្ចៈ ធម្មជាត​ដ៏​សេស វៀរលែង​មគ្គ និង​សច្ចៈ​ចេញ មិន​ហៅថា​មគ្គ​ផង មិន​ហៅថា​សច្ចៈ​ផង។ មិនមែន​សច្ចៈ​ទាំងឡាយ មិន​ហៅថា​មគ្គសច្ច​ឬ។ អើ។
 [៣៨] ទុក្ខ ហៅថា​សច្ចៈ​ឬ។ អើ។ សច្ចៈ​ទាំងឡាយ ហៅថា​សមុទយសច្ច​ឬ។ សមុទយសច្ច ហៅថា​សច្ចៈ​ផង ហៅថា​សមុទយសច្ច​ផង សច្ចៈ​ទាំងឡាយ​ដ៏​សេស ហៅថា​សច្ចៈ មិន​ហៅថា​សមុទយសច្ច​ទេ។ ទុក្ខ ហៅថា​សច្ចៈ​ឬ។ អើ។ សច្ចៈ​ទាំងឡាយ ហៅថា​និរោធ​សច្ច។បេ។ សច្ចៈ​ទាំងឡាយ ហៅថា​មគ្គសច្ច​ឬ។ មគ្គសច្ច
ថយ | ទំព័រទី ២៥ | បន្ទាប់