ចិត្តសង្ខារ នឹង​មិន​រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្តជា​ទីបំផុត។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ កាយសង្ខារ របស់​សត្វ​នោះ មិនកើត​ឡើង​ទេ​ឬ។ អើ។
 [៤២០] វចីសង្ខារ របស់​សត្វ​ណា មិនកើត​ឡើង ចិត្តសង្ខារ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ​ឬ។ វចីសង្ខារ របស់​សត្វ​ទាំងអស់ ដែល​ចូលកាន់​និរោធ និង​របស់​អសញ្ញ​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​វិតក្កៈ និង​វិចារៈ តែ​ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ​ទេ វចីសង្ខារ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង ចិត្តសង្ខារ នឹង​មិន​រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្តជា​ទីបំផុត។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ វចីសង្ខារ របស់​សត្វ​នោះ មិនកើត​ឡើង​ទេ​ឬ។ អើ។
 [៤២១] កាយសង្ខារ មិនកើត​ឡើង ក្នុង​ទីណា។បេ។
 [៤២២] កាយសង្ខារ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា វចីសង្ខារ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ឬ។ កាយសង្ខារ របស់​ពួក​សត្វ ជា​កាមាវច​រៈ​ទាំងនោះ​ឯង ដែល​ចូលកាន់​បឋមជ្ឈាន ក្នុង​ភង្គ​ក្ខ​ណៈ នៃ​ពួក​អស្សាសៈ និង​បស្សាសៈ និង​របស់​ពួក​សត្វ ជា​រូ​បាវ​ចរៈ និង​ជា​អរូ​បាវ​ចរៈ​ទាំងនោះ មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ ក្នុង​ទីនោះ
ថយ | ទំព័រទី ២៥១ | បន្ទាប់