[៤២៦] កាយសង្ខារ របស់សត្វណា កើតឡើងហើយ ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ កាយសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត តែចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ កាយសង្ខារ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង ចិត្តសង្ខារ នឹងរលត់ទៅផង។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ កាយសង្ខារ របស់សត្វនោះ កើតឡើងហើយឬ។ អើ។បេ។ អនុលោមក្តី បច្ចនិយៈក្តី ជាអតីតបុច្ឆា និងជាអនាគតបុច្ឆា ដែលលោកចែកហើយ ក្នុងនិរោធវារៈយ៉ាងណា អនុលោមក្តី បច្ចនិយៈក្តី ជាអតីតបុច្ឆា និងជាអនាគតបុច្ឆា បណ្ឌិត ដែលមិនវង្វេង គប្បីចែកក្នុងឧប្បាទនិរោធវារៈ យ៉ាងនោះដែរ។ ពាក្យក្នុងនិរោធវារៈ ដូចៗគ្នា ការធ្វើឲ្យផ្សេងៗគ្នា មិនមានឡើយ។
ចប់ ឧប្បាទនិរោធវារៈ។
ចប់ បវត្តិវារៈ។