ហៅថាចក្ខុ មិនហៅថាចក្ខុធាតុទេ ឯចក្ខុធាតុ ហៅថាចក្ខុផង ហៅថាចក្ខុធាតុផង។ ចក្ខុធាតុ ហៅថាចក្ខុឬ។ អើ។ សោតៈ ហៅថាសោតធាតុឬ។ ទិព្វសោតៈ តណ្ហាសោតៈ ហៅថាសោតៈ មិនហៅថាសោតធាតុទេ ឯសោតធាតុ ហៅថាសោតៈផង ហៅថាសោតធាតុផង។ សោតធាតុ ហៅថាសោតៈឬ។ អើ។ ឃានៈ ហៅថាឃានធាតុឬ។ អើ។ ឃានធាតុ ហៅថា ឃានៈឬ។ អើ។ ជិវ្ហា ដូចគ្នានឹងឃានធាតុ។ កាយ ហៅថាកាយធាតុឬ។ កាយដ៏វិសេស វៀរលែងកាយធាតុចេញ ហៅថាកាយ មិនហៅថាកាយធាតុទេ ឯកាយធាតុ ហៅថាកាយផង ហៅថាកាយធាតុផង។ កាយធាតុ ហៅថាកាយឬ។ អើ។ រូប ហៅថារូបធាតុឬ។ រូបដ៏សេស វៀរលែងរូបធាតុចេញ ហៅថារូប មិនហៅថារូបធាតុទេ ឯរូបធាតុ ហៅថារូបផង ហៅថារូបធាតុផង។ រូបធាតុ ហៅថារូបឬ។ អើ។ សទ្ទៈ ដូចគ្នានឹងឃានៈ។ គន្ធៈ ហៅថា គន្ធៈធាតុឬ។ សីលគន្ធៈ សមាធិគន្ធៈ បញ្ញាគន្ធៈ ហៅថាគន្ធៈ មិនហៅ គន្ធធាតុទេ ឯគន្ធធាតុ ហៅថាគន្ធៈផង ហៅថាគន្ធធាតុផង។ គន្ធធាតុ ហៅថា គន្ធៈឬ។ អើ។ រស ហៅថារសធាតុឬ។