មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា កើតឡើងហើយ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ ក្នុងភង្គក្ខណៈនៃតណ្ហា ក្នុងចិត្តដែលប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ មគ្គសច្ច របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈនៃតណ្ហា មគ្គសច្ច របស់សត្វទាំងនោះ កើតឡើងហើយផង សមុទយសច្ច កើតឡើងផង ក្នុងទីនោះ។
[៩១] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង សមុទយសច្ច របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា មិនកើតឡើងហើយ ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងឬ។ មិនមានទេ។
[៩២] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង មគ្គសច្ច របស់សត្វនោះ មិនកើតឡើងហើយឬ។ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយទេ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងផង មគ្គសច្ច មិនកើតឡើងហើយផង។ មួយយ៉ាងទៀត មគ្គសច្ច