អត្ថរស ធម្មរស វិមុត្តិ​រស ហៅថា​រស មិន​ហៅថា​រសធាតុ​ទេ ឯរសធាតុ ហៅថា​រស​ផង ហៅថា​រសធាតុ​ផង។ រសធាតុ ហៅថា​រស​ឬ។ អើ។ ផោដ្ឋព្វៈ ដូចគ្នានឹង​ឃានៈ។ ចក្ខុវិញ្ញាណ ហៅថា​ចក្ខុវិញ្ញាណ​ធាតុ​ឬ។ អើ។ ចក្ខុវិញ្ញាណ​ធាតុ ហៅថា​ចក្ខុវិញ្ញាណ​ឬ។ អើ។ សោតវិញ្ញាណ។បេ។ ឃានវិញ្ញាណ ជិវ្ហា​វិញ្ញាណ កាយវិញ្ញាណ។ មនៈ ហៅថា​មនោ​ធាតុ​ឬ។ មនៈ​ដ៏​សេស វៀរលែង​មនោ​ធាតុ​ចេញ ហៅ​ថាម​នៈ មិន​ហៅថា​មនោ​ធាតុ​ទេ ឯមនោ​ធាតុ ហៅថា មនៈ​ផង ហៅថា​មនោ​ធាតុ​ផង។ មនោ​ធាតុ ហៅ​ថាម​នៈ​ឬ។ អើ។ មនោវិញ្ញាណ ហៅថា​មនោវិញ្ញាណ​ធាតុ​ឬ។ អើ។ មនោវិញ្ញាណ​ធាតុ ហៅថា​មនោវិញ្ញាណ​ឬ។ អើ។ ធម៌ ហៅថា​ធម្មធាតុ​ឬ។ ធម៌​ដ៏​សេស វៀរលែង​ធម្មធាតុ​ចេញ ហៅថា​ធម៌ មិន​ហៅថា​ធម្មធាតុ​ទេ ឯធម្មធាតុ ហៅថា​ធម៌​ផង ហៅថា​ធម្មធាតុ​ផង។ ធម្មធាតុ ហៅថា​ធម៌​ឬ។ អើ។
 [១១] មិនមែន​ចក្ខុ មិន​ហៅថា​ចក្ខុ​ធាតុ​ឬ។ អើ។ មិនមែន
ថយ | ទំព័រទី ៦ | បន្ទាប់