មនោវិញ្ញាណ ហៅថា​ធាតុ​ឬ។ អើ។ ធាតុ​ទាំងឡាយ ហៅថា​មនោវិញ្ញាណ​ធាតុ​ឬ។ មនោវិញ្ញាណ​ធាតុ ហៅថា​ធាតុ​ផង ហៅថា​មនោវិញ្ញាណ​ធាតុ​ផង ពួក​ធាតុ​ដ៏​សេស ហៅថា​ធាតុ មិន​ហៅថា​មនោវិញ្ញាណ​ធាតុ​ទេ។ ធម៌ ហៅថា​ធាតុ​ឬ។ អើ។ ធាតុ​ទាំងឡាយ ហៅថា​ធម្មធាតុ​ឬ។ ធម្មធាតុ ហៅថា​ធាតុ​ផង ហៅថា​ធម្មធាតុ​ផង ពួក​ធាតុ​ដ៏​សេស ហៅថា​ធាតុ មិន​ហៅថា​ធម្មធាតុ​ទេ។
 [១៥] មិនមែន​ចក្ខុ មិន​ហៅថា​ធាតុ​ឬ។ ពួក​ធាតុ​ដ៏​សេស វៀរលែង​ចក្ខុ​ចេញ មិន​ហៅថា​ចក្ខុ​ធាតុ ឯធម្មជាតិ​ដ៏​សេស វៀរលែង​ចក្ខុ និង​ធាតុ​ចេញ មិន​ហៅថា​ចក្ខុ​ផង មិន​ហៅថា​ធាតុ​ផង។ មិនមែន​ធាតុ​ទាំងឡាយ មិន​ហៅថា ចក្ខុ​ធាតុ​ឬ។ អើ។ មិនមែន​សោតៈ មិន​ហៅថា​ធាតុ​ឬ។ (ពួក​ធាតុ​ដ៏​សេស) វៀរលែង​សោតៈ​ចេញ។បេ។ វៀរលែង​ឃានៈ វៀរលែង​ជិវ្ហា​ចេញ។បេ។ មិនមែន​កាយ មិន​ហៅថា​ធាតុ​ឬ។ អើ។ មិនមែន​ធាតុ​ទាំងឡាយ មិន​ហៅថា​កាយ​ធាតុ​ឬ។ អើ។ មិនមែន​រូប មិន​ហៅថា​ធាតុ​ឬ។ (ពួក​ធាតុ​ដ៏​សេស) វៀរលែង​រូប​ចេញ។បេ។ វៀរ​លែង​សទ្ទៈ គន្ធៈ រសៈ ផោដ្ឋព្វៈ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហា​វិញ្ញាណ កាយវិញ្ញាណ មនៈ មនោវិញ្ញាណ​ចេញ។បេ។ មិនមែន​ធម៌ មិន​ហៅថា​ធាតុ​ឬ។ អើ។ មិនមែន​ធាតុ​ទាំងឡាយ មិន​ហៅថា​ធម្មធាតុ​ឬ។ អើ។
ថយ | ទំព័រទី ១១ | បន្ទាប់