មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ក្នុង​ទីណា សមុទយសច្ច របស់​សត្វ​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ឬ។ មគ្គសច្ច របស់​ព្រះអរហន្ត​ទាំងឡាយ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ និង​របស់​ពួក​សត្វ ដែល​ជា​បុថុជ្ជន នឹង​មិនបាន​នូវ​មគ្គ និង​របស់​ពួក​សត្វ ដែល​កើត​ក្នុង​អបាយ​ទាំងនោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ តែ​សមុទយសច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ មគ្គសច្ច របស់​អសញ្ញ​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ផង សមុទយសច្ច មិន​រលត់​ហើយ​ផង ក្នុង​ទីនោះ។

ចប់ និរោធ​វារៈ។


 [១៩១] ទុក្ខសច្ច របស់​សត្វ​ណា កើតឡើង សមុទយសច្ច របស់​សត្វ​នោះ រលត់​ទៅ​ឬ។ មិន​រលត់​ទេ។ មួយ​យ៉ាង​ទៀត សមុទយសច្ច របស់​សត្វ​ណា រលត់​ទៅ ទុក្ខសច្ច របស់​សត្វ​នោះ កើតឡើង​ឬ។ មិនកើត​ឡើង​ទេ។ ទុក្ខសច្ច របស់​សត្វ​ណា កើតឡើង មគ្គសច្ច របស់​សត្វ​នោះ រលត់​ទៅ​ឬ។ មិន​រលត់​ទេ។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា រលត់​ទៅ ទុក្ខសច្ច របស់​សត្វ​នោះ កើតឡើង​ឬ។ មិនកើត​ឡើង​ទេ។ សមុទយសច្ច របស់​សត្វ​ណា កើតឡើង មគ្គសច្ច របស់​សត្វ​នោះ មិន​រលត់​ទៅ​ឬ។ មិន​រលត់​ទេ។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា រលត់​ទៅ សមុទយសច្ច របស់​សត្វ​នោះ កើតឡើង​ឬ។ មិនកើត​ឡើង​ទេ។
ថយ | ទំព័រទី ១១៨ | បន្ទាប់