កាល​កើតឡើង ចក្ខុ​ធាតុ របស់​សត្វ​ទាំងនោះ រមែង​កើតឡើង ឯឃាន​ធាតុ របស់​សត្វ​ទាំងនោះ រមែង​មិនកើត​ឡើង​ទេ ពួក​សត្វ​មាន​ចក្ខុ មាន​ឃានៈ កាល​កើតឡើង ចក្ខុ​ធាតុ របស់​សត្វ​ទាំងនោះ រមែង​កើតឡើង​ផង ឃាន​ធាតុ រមែង​កើតឡើង​ផង។ មួយទៀត ឃាន​ធាតុ របស់​សត្វ​ណា រមែង​កើតឡើង ចក្ខុ​ធាតុ របស់​សត្វ​នោះ រមែង​កើតឡើង​ឬ។ ពួក​សត្វ​មាន​ឃានៈ មិន​មាន​ចក្ខុ កាល​កើតឡើង ឃាន​ធាតុ របស់​សត្វ​ទាំងនោះ រមែង​កើតឡើង ឯចក្ខុ​ធាតុ របស់​សត្វ​ទាំងនោះ រមែង​មិនកើត​ឡើង​ទេ។ ពួក​សត្វ​មាន​ឃានៈ មាន​ចក្ខុ កាល​កើតឡើង ឃាន​ធាតុ របស់​សត្វ​ទាំងនោះ រមែង​កើតឡើង​ផង ចក្ខុ​ធាតុ រមែង​កើតឡើង​ផង។
 [២០] ចក្ខុ​ធាតុ របស់​សត្វ​ណា រមែង​កើតឡើង រូបធាតុ របស់​សត្វ​នោះ រមែង​កើតឡើង​ឬ។ អើ។ មួយទៀត រូបធាតុ របស់​សត្វ​ណា រមែង​កើតឡើង ចក្ខុ​ធាតុ របស់​សត្វ​នោះ រមែង​កើតឡើង​ឬ។ ពួក​សត្វ​មាន​រូប មិន​មាន​ចក្ខុ កាល​កើតឡើង រូបធាតុ របស់​សត្វ​ទាំងនោះ រមែង​កើតឡើង ឯចក្ខុ​ធាតុ របស់​សត្វ​ទាំងនោះ រមែង​មិនកើត​ឡើង​ទេ ពួក​សត្វ​មាន​រូប មាន​ចក្ខុ កាល​កើតឡើង រូបធាតុ របស់​សត្វ​ទាំងនោះ រមែង​កើតឡើង​ផង ចក្ខុ​ធាតុ រមែង​កើតឡើង​ផង។
ថយ | ទំព័រទី ១៤ | បន្ទាប់