ដែល​ជា​បុថុជ្ជន នឹង​មិនបាន​នូវ​មគ្គ និង​របស់​អសញ្ញ​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ផង សមុទយសច្ច មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​តណ្ហា និង​ក្នុង​កាលដែល​ចិត្ត​ប្រាសចាក​តណ្ហា កំពុង​ប្រព្រឹត្តទៅ ក្នុង​ទីនោះ។
 [២២៣] ទុក្ខសច្ច របស់​សត្វ​ណា កើតឡើង​ហើយ សមុទយសច្ច របស់​សត្វ​នោះ នឹង​រលត់​ទៅ​ឬ។ បុច្ឆា​ជា​អតីត និង​អនាគត ជា​អនុលោម​ក្តី ជា​បច្ច​និ​យៈ​ក្តី ដែល​លោក​ចែក​ហើយ ក្នុង​និរោធ​វារៈ​យ៉ាងណា បណ្ឌិត ដែល​មិន​វង្វេង គប្បី​ចែក​ក្នុង​ឧប្បាទ​និរោធ​វារៈ យ៉ាងនោះ​ដែរ។

ចប់ ឧប្បាទ​និរោធ​វារៈ។
ចប់ បវត្តិ​វារៈ។


បរិញ្ញា​វារៈ


 [២២៤] សត្វ​ណា កំណត់​ដឹង​នូវ​ទុក្ខសច្ច សត្វ​នោះ លះបង់​នូវ​សមុទយសច្ច​ឬ។ អើ។ មួយ​យ៉ាង​ទៀត សត្វ​ណា លះបង់​នូវ​សមុទយសច្ច សត្វ​នោះ កំណត់​ដឹង​នូវ​ទុក្ខសច្ច​ឬ។ អើ។ សត្វ​ណា មិនកំណត់​ដឹង​នូវ​ទុក្ខសច្ច សត្វ​នោះ មិន​លះបង់​នូវ​សមុទយសច្ច​ឬ។ អើ។ មួយ​យ៉ាង​ទៀត សត្វ​ណា មិន​លះបង់​នូវ​សមុទយសច្ច សត្វ​នោះ មិនកំណត់​ដឹង​នូវ​ទុក្ខសច្ច​ឬ។ អើ។
ថយ | ទំព័រទី ១៤១ | បន្ទាប់