ចិត្ត មិន​ហៅថា ចិត្តសង្ខារ​ទេ ហៅថា ចិត្ត ឯ​ពួក​ធម៌​ដ៏​សេស វៀរលែងតែ​ចិត្ត និង​ចិត្តសង្ខារ​ចេញ មិន​ហៅថា ចិត្ត​ផង មិន​ហៅថា ចិត្តសង្ខារ​ផង។
 [២៣៩] កាយ ហៅថា កាយសង្ខារ​ឬ។ មិនមែនទេ។ សង្ខារ​ទាំងឡាយ ហៅថា វចីសង្ខារ​ឬ។ វចីសង្ខារ ហៅថា សង្ខារ​ផង ហៅថា វចីសង្ខារ​ផង ឯ​ពួក​សង្ខារ​ដ៏​សេស ហៅថា សង្ខារ​ទាំងឡាយ មិន​ហៅថា វចីសង្ខារ​ទេ។ កាយ ហៅថា កាយសង្ខារ​ឬ។ មិនមែនទេ។ សង្ខារ​ទាំងឡាយ ហៅថា ចិត្តសង្ខារ​ឬ។ ចិត្តសង្ខារ ហៅថា សង្ខារ​ផង ហៅថា ចិត្តសង្ខារ​ផង ឯ​ពួក​សង្ខារ​ដ៏​សេស ហៅថា សង្ខារ​ទាំងឡាយ មិន​ហៅថា ចិត្តសង្ខារ​ទេ។ វចី ហៅថា វចីសង្ខារ​ឬ។ មិនមែនទេ។ សង្ខារ​ទាំងឡាយ ហៅថា កាយសង្ខារ​ឬ។ កាយសង្ខារ ហៅថា សង្ខារ​ផង ហៅថា កាយសង្ខារ​ផង ឯ​ពួក​សង្ខារ​ដ៏​សេស ហៅថា សង្ខារ​ទាំងឡាយ មិន​ហៅថា កាយសង្ខារ​ទេ។ វចី ហៅថា វចីសង្ខារ​ឬ។ មិនមែនទេ។ សង្ខារ​ទាំងឡាយ ហៅថា ចិត្តសង្ខារ​ឬ។ ចិត្តសង្ខារ ហៅថា សង្ខារ​ផង ហៅថា ចិត្តសង្ខារ​ផង ឯ​ពួក​សង្ខារ​ដ៏​សេស ហៅថា សង្ខារ​ទាំងឡាយ មិន​ហៅថា ចិត្តសង្ខារ​ទេ។ ចិត្ត ហៅថា ចិត្តសង្ខារ​ឬ។ មិនមែនទេ។ សង្ខារ​ទាំងឡាយ ហៅថា កាយសង្ខារ​ឬ។ កាយសង្ខារ ហៅថា សង្ខារ​ផង ហៅថា កាយសង្ខារ​ផង
ថយ | ទំព័រទី ១៤៩ | បន្ទាប់