វចីសង្ខារ មិន​ហៅថា ចិត្តសង្ខារ​ទេ ហៅថា វចីសង្ខារ ឯ​ពួក​ធម៌​ដ៏​សេស វៀរលែងតែ​ចិត្តសង្ខារ និង​វចីសង្ខារ​ចេញ មិន​ហៅថា ចិត្តសង្ខារ​ផង មិន​ហៅថា វចីសង្ខារ​ផង។

ចប់ បណ្ណ​តិ្ត​វារៈ។


បវត្តិ​វារៈ


 [២៤៣] កាយសង្ខារ របស់​សត្វ​ណា កើតឡើង វចីសង្ខារ របស់​សត្វ​នោះ កើតឡើង​ឬ។ កាយសង្ខារ របស់​សត្វ​ទាំងនោះ កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ពួក​អស្សាសៈ និង​បស្សាសៈ ព្រោះ​វៀរចាក​ពួក​វិតក្កៈ និង​វិចារៈ តែ​វចីសង្ខារ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ពួក​កាមាវចរ​សត្វ ដែល​ចូលកាន់​បឋមជ្ឈាន កាយសង្ខារ របស់​សត្វ​ទាំងនោះ កើតឡើង​ផង វចីសង្ខារ កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ពួក​អស្សាសៈ និង​បស្សាសៈ។ មួយ​យ៉ាង​ទៀត វចីសង្ខារ របស់​សត្វ​ណា កើតឡើង កាយសង្ខារ របស់​សត្វ​នោះ កើតឡើង​ឬ។ វចីសង្ខារ របស់​សត្វ​ទាំងនោះ កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ពួក​វិតក្កៈ និង​វិចារៈ ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ តែ​កាយសង្ខារ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ពួក​សត្វ​ជា​កាមាវច​រៈ ដែល​ចូលកាន់​បឋមជ្ឈាន វចីសង្ខារ របស់​សត្វ​ទាំងនោះ កើតឡើង​ផង កាយសង្ខារ កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ពួក​អស្សាសៈ និង​បស្សាសៈ។
ថយ | ទំព័រទី ១៥៣ | បន្ទាប់