[៣] មិនមែន​ចក្ខុ មិន​ហៅថា​ចក្ខុ​ធាតុ មិនមែន​ចក្ខុ​ធាតុ មិន​ហៅថា​ចក្ខុ។ មិនមែន​សោតៈ មិន​ហៅថា​សោត​ធាតុ មិនមែន​សោត​ធាតុ មិន​ហៅថា​សោតៈ។បេ។ មិនមែន​ចក្ខុវិញ្ញាណ មិន​ហៅថា​ចក្ខុវិញ្ញាណ​ធាតុ មិនមែន​ចក្ខុវិញ្ញាណ​ធាតុ មិន​ហៅថា​ចក្ខុវិញ្ញាណ។បេ។ មិន​មែន​មនៈ មិន​ហៅថា​មនោ​ធាតុ មិនមែន​មនោ​ធាតុ មិន​ហៅ​ថាម​នៈ។ មិនមែន​មនោវិញ្ញាណ មិន​ហៅថា មនោវិញ្ញាណ​ធាតុ មិនមែន​មនោវិញ្ញាណ​ធាតុ មិន​ហៅថា មនោវិញ្ញាណ។ មិនមែន​ធម៌ មិន​ហៅថា​ធម្មធាតុ មិនមែន​ធម្មធាតុ មិន​ហៅថា​ធម៌។
 [៤] ចក្ខុ ហៅថា​ចក្ខុ​ធាតុ ធាតុ​ទាំងឡាយ ហៅថា​សោត​ធាតុ។បេ។ ចក្ខុ ហៅថា ចក្ខុ​ធាតុ ធាតុ​ទាំងឡាយ ហៅថា​ធម្មធាតុ។ ចក្រ ដែល​លោក​ចង ក្នុង​អាយតន​យម​កៈ យ៉ាងណា ចក្រ​ដែល​លោក​ចង ក្នុង​ធាតុ​យម​កៈ​នេះ យ៉ាងនោះ​ដែរ។
 [៥] មិនមែន​ចក្ខុ មិន​ហៅថា​ចក្ខុ​ធាតុ មិនមែន​ធាតុ​ទាំងឡាយ មិន​ហៅថា សោត​ធាតុ។ មិនមែន​ចក្ខុ មិន​ហៅថា​ចក្ខុ​ធាតុ មិនមែន​ធាតុ​ទាំងឡាយ មិន​ហៅថា ឃាន​ធាតុ។បេ។ មិនមែន​ចក្ខុ មិន​ហៅថា​ចក្ខុ​ធាតុ មិនមែន​ធាតុ​ទាំងឡាយ មិន​ហៅថា ធម្មធាតុ។បេ។ មិនមែន​ធម៌ មិន​ហៅថា​ធម្មធាតុ មិនមែន​ធាតុ​ទាំងឡាយ មិន​ហៅថា ចក្ខុ​ធាតុ។បេ។ មិនមែន​ធម៌ មិន​ហៅថា​ធម្មធាតុ មិនមែន​ធាតុ​ទាំងឡាយ មិន​ហៅថា​មនោវិញ្ញាណ​ធាតុ។ ចក្រ បណ្ឌិត​គប្បី​ចង។
ថយ | ទំព័រទី ២ | បន្ទាប់