[៣៤] ទុក្ខៈ ហៅថា ទុក្ខសច្ចឬ។ អើ។ សច្ចៈទាំងឡាយ ហៅថា សមុទយសច្ចឬ។ សមុទយសច្ច ហៅថាសច្ចៈផង ហៅថាសមុទយសច្ចផង សច្ចៈទាំងឡាយដ៏សេស ហៅថាសច្ចៈ មិនហៅថាសមុទយសច្ចទេ។ ទុក្ខៈ ហៅថាទុក្ខសច្ចឬ។ អើ។ សច្ចៈទាំងឡាយ ហៅថានិរោធសច្ច។បេ។ សច្ចៈទាំងឡាយ ហៅថាមគ្គសច្ចឬ។ មគ្គសច្ច ហៅថាសច្ចៈផង ហៅថា មគ្គសច្ចផង សច្ចៈទាំងឡាយដ៏សេស ហៅថាសច្ចៈ មិនហៅថាមគ្គសច្ចទេ។ សមុទយៈ ហៅថា សមុទយសច្ចឬ។ សមុទយៈដ៏សេស វៀរលែងសមុទយសច្ច ហៅថាសមុទយៈ មិនហៅថាសមុទយសច្ច ឯសមុទយសច្ច ហៅថាសមុទយៈផង ហៅថាសមុទយសច្ចផង។ សច្ចៈទាំងឡាយ ហៅថាទុក្ខសច្ច។បេ។ សច្ចៈទាំងឡាយ ហៅថានិរោធសច្ច។បេ។ សច្ចៈទាំងឡាយ ហៅថាមគ្គសច្ចឬ។ មគ្គសច្ច ហៅថាសច្ចៈផង ហៅថាមគ្គសច្ចផង សច្ចៈទាំងឡាយដ៏សេស ហៅថាសច្ចៈ មិនហៅថាមគ្គសច្ចទេ។ និរោធៈ ហៅថានិរោធសច្ចឬ។ និរោធៈដ៏សេស វៀរលែងនិរោធសច្ច ហៅថានិរោធៈ មិនហៅថានិរោធសច្ចទេ ឯនិរោធសច្ច ហៅថានិរោធៈផង ហៅថានិរោធសច្ចផង។ សច្ចៈទាំងឡាយ ហៅថាទុក្ខសច្ច។បេ។ សច្ចៈទាំងឡាយ ហៅថាសមុទយសច្ច។បេ។ សច្ចៈទាំងឡាយ