វចីសង្ខារ របស់​សត្វ​ទាំងនោះ ក្នុង​អវិតក្ក​អវិចារ​ភូមិ មិន​រលត់​ហើយ ក្នុង​ទីនោះ តែ​ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ វចីសង្ខារ របស់​អសញ្ញ​សត្វ​ទាំងនោះ មិន​រលត់​ហើយ​ផង ចិត្តសង្ខារ នឹង​មិន​រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្តជា​ទីបំផុត ក្នុង​អវិតក្ក​អវិចារ​ភូមិ ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ក្នុង​ទីណា វចីសង្ខារ របស់​សត្វ​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ឬ។ ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ ក្នុង​ភង្គ​ក្ខ​ណៈ នៃ​ចិត្តជា​ទីបំផុត ក្នុង​សវិ​តក្ក​សវិ​ចារ​ភូមិ ក្នុង​ទីនោះ តែ​វចីសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ ចិត្តសង្ខារ របស់​អសញ្ញ​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ផង វចីសង្ខារ មិន​រលត់​ហើយ​ផង ក្នុង​ភង្គ​ក្ខ​ណៈ នៃ​ចិត្តជា​ទីបំផុត ក្នុង​អវិតក្ក​អវិចារ​ភូមិ ក្នុង​ទីនោះ។

ចប់ និរោធ​វារៈ។


 [៣៨៩] កាយសង្ខារ របស់​សត្វ​ណា កើតឡើង វចីសង្ខារ របស់​សត្វ​នោះ រលត់​ទៅ​ឬ។ មិនមែនទេ។ មួយ​យ៉ាង​ទៀត វចីសង្ខារ របស់​សត្វ​ណា រលត់​ទៅ កាយសង្ខារ របស់​សត្វ​នោះ កើតឡើង​ឬ។ មិនមែនទេ។ កាយសង្ខារ របស់​សត្វ​ណា កើតឡើង ចិត្តសង្ខារ របស់​សត្វ​នោះ រលត់​ទៅ​ឬ។ មិនមែនទេ។
ថយ | ទំព័រទី ២៣៣ | បន្ទាប់