[១២១] សមុទយសច្ច របស់​សត្វ​ណា មិនកើត​ឡើង​ហើយ មគ្គសច្ច របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា នឹង​មិនកើត​ឡើង សមុទយសច្ច របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ កើតឡើង​ហើយ។
 [១២២] ទុក្ខសច្ច មិនកើត​ឡើង​ហើយ ក្នុង​ទីណា។បេ។
 [១២៣] ទុក្ខសច្ច របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា សមុទយសច្ច របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ នឹង​កើតឡើង។ មួយ​យ៉ាង​ទៀត សមុទយសច្ច របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ទុក្ខសច្ច របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ កើតឡើង​ហើយ។
 [១២៤] ទុក្ខសច្ច របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា មគ្គសច្ច របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ នឹង​កើតឡើង។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ទុក្ខសច្ច របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ កើតឡើង​ហើយ។
 [១២៥] សមុទយសច្ច របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា មគ្គសច្ច របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។
ថយ | ទំព័រទី ៧៦ | បន្ទាប់