មានានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែកាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះទេ មានានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ ទាំងកាមរាគានុស័យ ក៏ដេកសម្ងំនៅដែរ។ កាមរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែកាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ ទាំងកាមរាគានុស័យ ក៏ដេកសម្ងំនៅដែរ។ កាមរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ កាមរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។