តែ​បុគ្គល​ពីរ​ពួក​នោះ មិន​ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​បដិ​ឃានុ​ស័យ ដោយ​ទិ​ដ្ឋានុ​ស័យ និង​ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ បុគ្គល​ទាំងនោះ​ឯង ប្រកបដោយ​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ ដោយ​កាមរាគានុស័យ និង​ដោយ​មា​នា​នុ​ស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​បុគ្គល​ទាំងនោះ មិន​ប្រកបដោយ​អនុស័យ ដោយ​បដិ​ឃានុ​ស័យ ដោយ​ទិ​ដ្ឋានុ​ស័យ និង​ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ បុគ្គល​ទាំងនោះ​ឯង ប្រកបដោយ​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ ដោយ​បដិ​ឃានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ តែ​បុគ្គល​ទាំងនោះ មិន​ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ ដោយ​មា​នា​នុ​ស័យ ដោយ​ទិ​ដ្ឋានុ​ស័យ និង​ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ បុថុជ្ជន​នោះ ប្រកបដោយ​អនុស័យ ដោយ​អវិ​ជ្ជានុ​ស័យ ដោយ​មា​នា​នុ​ស័យ ដោយ​ទិ​ដ្ឋានុ​ស័យ និង​ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ តែ​បុថុជ្ជន​នោះ មិន​ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ និង​ដោយ​បដិ​ឃានុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ
ថយ | ទំព័រទី ១៥៦ | បន្ទាប់