មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ អនាគាមិបុគ្គលនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ តែអនាគាមិបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ និងដោយមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយមានានុស័យ និងដោយភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ