បុគ្គលពីរពួកនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយមានានុស័យ និងដោយភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គលពីរពួកនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលទាំងនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលទាំងនោះ មិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ និងដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលទាំងនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងទុក្ខវេទនានោះទេ បុថុជ្ជននោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ