មានានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មានានុស័យ និងកាមរាគានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែកាមរាគានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។ កាមរាគានុស័យ និងបដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ វិចិកិច្ឆានុស័យ និងកាមរាគានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ