បុគ្គលណា មិនលះបង់កាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់កាមរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់ភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង មិនលះបង់កាមរាគានុស័យផង មិនលះបង់ភវរាគានុស័យផង ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់កាមរាគានុស័យផង មិនលះបង់ភវរាគានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់ភវរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់ភវរាគានុស័យផង មិនលះបង់កាមរាគានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈ
