បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់បដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់ភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង មិនលះបង់បដិឃានុស័យផង មិនលះបង់ភវរាគានុស័យផង ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់បដិឃានុស័យផង មិនលះបង់ភវរាគានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនលះបង់ភវរាគានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់ភវរាគានុស័យផង មិនលះបង់បដិឃានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់ភវរាគានុស័យផង មិនលះបង់បដិឃានុស័យផង ក្នុងទីទាំងអស់។
