បុគ្គលណា មិនលះបង់បដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់បដិឃានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់អវិជ្ជានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនលះបង់បដិឃានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់បដិឃានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់អវិជ្ជានុស័យផង មិនលះបង់បដិឃានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈ
